ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេសអាមេរិក អនុម័តលក់យន្តហោះ ឲ្យកាហ្សាក់ស្ថាន
បរទេស៖ យោងតាមការឲ្យដឹង ពីទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តកិច្ចព្រមព្រៀង មានទំហំទឹកប្រាក់១២៨,១លានដុល្លារ នៅក្នុងសប្ដាហ៍នេះ ដើម្បីលក់យន្តហោះ King Air Scorpion ចំនួន៣គ្រឿង ឲ្យទៅប្រទេសកាហ្សាក់ស្ថាន។ កិច្ចព្រមព្រៀងនោះ នឹងបំពេញសំណើពីរដ្ឋាភិបាល របស់ប្រទេសកាហ្សាក់ស្ថាន សុំទិញយន្តហោះ៣គ្រឿង ឧបករណ៍ស៊ើបការណ៍សម្ងាត់ ផ្នែកទំនាក់ទំនង Raytheon AST...