ព្រឹត្តិការណ៍
ខេត្តរតនៈគិរី គ្រោងបង្កើតកោះសិប្បនិម្មិត ទំហំជាង៥ហិកតា នៅកណ្តាលបឹងកន្សែង
រតនៈគីរីៈ កោះសិប្បនិម្មិតថ្មីមួយ ដែលមានទំហំ៥,៣១ហិកតា គ្រោងនឹងបង្កើតឡើងនៅចំកណ្តាលផ្ទៃបឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគីរី ដោយមានការរៀបចំជាតំបន់ធម្មជាតិ ជាទីជម្រកសត្វស្លាប ក្នុងនាមជាផលិតផលថ្មី ក្នុងវិស័យទេសចរណ៍ប្រចាំខេត្ត។ នេះបើតាមការបង្ហើបប្រាប់ ពីរដ្ឋបាលខេត្តរតនៈគីរី កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ និងលើកកម្ពស់សោភ័ណភាពក្រុង ដើម្បីបង្កើនភាពទាក់ទាញលើការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋបាលខេត្តរតនៈគីរី បានបង្ហាញពីគម្រោងរៀបចំ និងស្ថាបនាទីសាធារណៈនានា...