សុខភាព និង ផ្លូវភេទ

ការ​ស្រក​ទម្ងន់​ អាច​នាំ​អោយ​សិច​កាន់តែ​ប្រសើរ​ ​

អ្នកស្រាវជ្រាវ​បាន​និយាយថា ស្ត្រី​ដែល​ស្រក​ទម្ងន់ ​ក្រោយពី​វះកាត់​សម្រក​ទម្ងន់ បាន​មាន​ភាព​រីករាយ ច្រើន​នៃ​ជីវិត​សិច​។​

​ពីរ​ឆ្នាំ​ក្រោយ​ពី​ធ្វើការ​វះកាត់​, ស្ត្រី​បាន​ប្រាប់ថា​មាន​ភាពប្រសើរឡើង​នៃ​ការ​រួមភេទ​, នៃ​ភាព​រំអិល​, នៃចំ​នង់​នៃ​ការ​រួមភេទ និង​ភាព​រីករាយ​នៃ​ការ​រួមភេទ​។

​តេស្ត​ឈាម​ក៏​បាន​បង្ហាញថា ស្ត្រី​មាន​ការកើនឡើង​កម្រិត ​នៃ​អរ​ម៉ូ​ន​ភេទ ដែលនាំអោយ​អ្នកស្រាវជ្រាវ​បាន​បង្កើត​ទ្រឹស្តី​មួយ​បាន ការ​សម្រក​ទម្ងន់​ច្រើន​អាច​ធ្វើអោយ ​មាន​ភាពប្រសើ​រ​ឡើង​ដល់​ភាព​ដែល​អាច​មាន​កូន​បាន​ចំពោះ​ស្ត្រី​។​

​ដេវីដ សា​វឺរ (David Sarwer) ជា​សាស្ត្រាចារ្យ​ ខាង​ផ្នែក​ជំងឺ​ផ្លូវចិត្ត និង​ផ្នែក​វះកាត់​នៅ​សាកលវិទ្យាល័យ Pennsylvania បាន​និយាយថា ភាពប្រសើរ​ឡើង​ដល់​ជីវិត​រួមភេទ​របស់​ស្ត្រី​អាច​កើតមានឡើង​ ដោយសារតែ​ការ​សម្រក​ទម្ងន់​ បាន​ធ្វើអោយ​មាន​ភាពប្រសើ​រ​ឡើង​ដល់​របៀប​ដែល​ពួកគេ​មាន​លើ​រាងកាយ និង​អារម្មណ៍​។​

​សា​វឺរ​បាន​និយាយថា អារម្មណ៍​នៃ​ការ​រួមភេទ​ពិត​ប្រាក ​គឺជា​ផ្នែក​មួយ​ដែល​អាកប្បកិរិយា​របស់​យើង​បាន​ផ្សារ​ភ្ជាប់​នូវ​អ្វី​ដែល​កើត​ឡើង​ ជាមួយ​នឹង​រាងកាយ​របស់​យើង ហើយ​នឹង​អ្វី​ដែល​យើង​កំពុងតែ​រំពឹង​ពី​បញ្ហា​ចិត្តសាស្ត្រ​។​

​ការស្រាវជ្រាវ​បាន​សម្គាល់​ឃើញថា ប្រហែល​ស្ត្រី​ពាក់កណ្តាល​ ដែល​បាន​ស្វែងរក​ពី​ការវះកាត់​សម្រក​ទម្ងន់ កំពុងតែ​មាន​រោគសញ្ញា ​នៃ​ភាពមិនប្រក្រតី​នៃ​សិច​។​

​ការស្រាវជ្រាវ​បាន​មើល​ទៅលើ​ស្ត្រី​១០៦​ ដែល​មាន​ស​ន្ទ​ស្សន៍​ នៃ​ទម្ងន់​ខ្លួន​មធ្យម​គឺ​៤៤,៥​។​
​ក្នុងចំនោម​អ្នកជំងឺ​ទាំងនោះ​, ៨៥​នាក់​ ដែល​បាន​ធ្វើ​ការវះកាត់​សម្រក​ទម្ងន់​ បែប​វិធីសាស្ត្រ​ម្យ៉ាង និង​២១​នាក់​ផ្សេងទៀត ​បាន​ធ្វើ​ការវះកាត់​សម្រក​ទម្ងន់​ តាម​វិធីសាស្ត្រ​ម្យ៉ាងទៀត​។​

​ក្រោយ​ការវះកាត់​, ស្ត្រី​បាន​សម្រក​ទម្ងន់​របស់​ពួកគេ ​ជា​មធ្យម ៣២,៧%​នៅ​ឆ្នាំ​ដំបូង និង​៣៣,៥%​ដោយ​ចុង​ឆ្នាំ​ទី​ពីរ​។​

​នៅ​ចុងឆ្នាំ​ទីមួយ​, ស្ត្រី​ក៏​បាន​ចាប់ផ្តើម​ធ្វើ​សេចក្តីរាយការណ៍​ ពី​ភាពប្រសើរ​ឡើង​នូវ​ភាព​រីករាយ និង​មុខងារ​នៃ​ផ្លូវភេទ​។ ពួកគេ​ក៏​មាន​ភាពប្រសើរ​ឡើង​ ដល់​ការជឿជាក់​លើ​ខ្លួនឯង​, មាន​អារម្មណ៍​មិនសូវ​ជា​ធ្លាក់​ទឹកចិត្ត និង​រីករាយ​ជាមួយ នឹង​រូបរាង​ខាង​ក្រៅ​របស់​ពួកគេ​។​

​អ្នកស្រាវជ្រាវ​បាន​សម្គាល់ថា ភាពប្រសើរ​ឡើង​កើតមានឡើង​លឿន​ ទោះបីជា​ស្ត្រី​មិនទាន់​ទទួលបាន​នូវ​ការ​សម្រក​ទម្ងន់ ​ដល់​អតិបរិមាន​ក៏ដោយ​។​

​សា​វឺរ ​បាន​និយាយថា ខ្ញុំ​គិតថា វា​ជា​ការខុស​គ្នា​បន្តិចបន្តួច​ ដែល​សំខាន់​ដែល​បង្ហាញ​ពី​ប្រតិកម្ម​ចំពោះ​អារម្មណ៍​ នៃ​ការ​រួមភេទ​រវាង​រាងកាយ និង​ចិត្តសាស្ត្រ​។

​ស្ត្រី​ដែល​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា មាន​បញ្ហា​នៃ​ជីវិត​ផ្លូវភេទ​ខ្លាំង​បំផុត​នោះ ​មុន​នឹង​ធ្វើ​ការវះកាត់ បានឃើញ​ពី​ភាពប្រសើរឡើង ​នៃ​បញ្ហា​នេះ​មួយ​ឆ្នាំ​ក្រោយ​ការវះកាត់​។​

​វេជ្ជបណ្ឌិត ជេម ផូន (Jaime Ponce) បាន​និយាយថា វា​ជា​ការស្រាវជ្រាវ​មួយ​ថ្មី​ទៀត​ដែល​បង្ហាញ​ថា ការវះកាត់​សម្រក​ទម្ងន់​ជួយ​អ្នកជំងឺ​ជាច្រើន​។​

ផូន​ បាន​និយាយថា ដោយ​ការវះកាត់​សម្រក​ទម្ងន់​, វា​នាំ​អោយ​អ្នក​រក្សា​នូវ​អរ​ម៉ូ​ន​ភេទ​ដ៏​ល្អ​ដែល​គ្រប់គ្រង​ដល់​វដ្ត​រដូវ​របស់​អ្នក​។ វា​ក៏​អាច​ពួកគេ​មាន​ភាពប្រសើរ​ឡើង ​ដល់​ជីវិត​ផ្លូវភេទ​ផងដែរ​៕ ប្រភព៖ health

Most Popular

To Top