ព័ត៌មានអន្តរជាតិ
ពាណិជ្ជកម្មកូរ៉េខាងជើង-ចិន ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងខែតុលា ដោយសារជំងឺរាតត្បាត
សេអ៊ូល៖ របាយការណ៍មួយបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍នេះថាពាណិជ្ជកម្ម របស់កូរ៉េខាងជើងជាមួយចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុត នៅក្នុងខែតុលា ដោយសារតែការបិទព្រំដែន របស់ទីក្រុងព្យុងយ៉ាង ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។ យោងតាមរបាយការណ៍ របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថាការនាំចេញ និងការនាំចូលរវាងប្រទេសទាំងពីរ បានឈានដល់ ១,៧ លានដុល្លារក្នុងខែតុលា ដែលធ្លាក់ចុះ ៩៩,៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។...