ព័ត៌មានអន្តរជាតិ
ចិននិយាយថា សង្ឃឹមថា អាមេរិក នឹងដករនាំងមិនសមហេតុ លើសហប្រតិបត្តិការ
បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ បានជំរុញសហរដ្ឋអាមេរិក ឲ្យដករនាំងមិនសមហេតុផលលើសហប្រតិបត្តិការឲ្យបានឆាប់តាមដែលអាចធ្វើបាន ហើយធ្វើការងាររួមគ្នាលើបញ្ហានានា ដូចជាបម្រែបម្រួលអាកាសធាតុ ទន្ទឹមនឹងការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទបង្កឲ្យមានភាពចលាចល ក្នុងនាមពង្រីកលទ្ធិប្រជាធិបតេយ្យ។ ថ្លែងនៅសន្និសីទកាសែតប្រចាំឆ្នាំមួយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានលើកឡើងពីភាពតានតឹង បើទោះជាលើកបានគូសបញ្ជាក់ពីទីដែលមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ អាចធ្វើការងាររួមគ្នាបានក៏ដោយ។ នៅពេលត្រូវគេសួរអំពីការខ្វែងគំនិតគ្នាថ្មីៗនេះរវាងអាមេរិកនិងចិនជុំវិញបញ្ហាកោះតៃវ៉ាន់ ខេត្តស៊ីនជាំង និងដែនសមុទ្រចិនខាងត្បូងនោះ លោក...