ប្លែកៗ
មុខរបស់ស្តេចស៊ីបេរី Tutankhamun និងប្រពន្ធចងត្រូវបង្កើតឡើងវិញ ដោយប្រើលលាដ៍ក្បាល អាយុ ២,៦០០ឆ្នាំ ពីគំនរបញ្ចុះសពមាន ៧៩ម៉ែត្រ
ស៊ីបេរី៖ពិភពលោកសម័យទំនើបប្រហែល ជាមិនស្គាល់ស្តេចស៊ីបេរី Tutankhamun និងប្រពន្ធចុងរបស់លោកដែលបានទទួលមរណភាពកាលពី ២៦០០ ឆ្នាំមុន ប៉ុន្តែដោយសារវិទ្យាសាស្ត្រទំនើបយើងអាចមើលឃើញ នូវអ្វីដែលពួកគេធ្លាប់មានកាលពីសម័យបុរាណនោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកវិទ្យាសាស្ត្របានប្រើលលាដ៍ក្បាលរលួយរបស់ គូស្រកររាជវង្សដើម្បីបង្កើតគំរូ 3D ដោយប្រើស្គែនឡាស៊ែរ និងហ្វូតូសឺរ ប៉ុន្តែគម្រោងនេះបានចំណាយពេលរាប់ខែដោយសារតែឆ្អឹងលលាដ៍ក្បាលរបស់ស្តេចបានបាត់។ សកម្មភាពនេះ បង្ហាញឲ្យឃើញថា អ្នកទាំង២នាក់ស្លៀកឈុតរាជវង្ស តុបតែងដោយប៉ោលមាស និងរោមសត្វដែលទាំងអស់នេះត្រូវបានគេរកឃើញនៅជុំវិញគ្រោងឆ្អឹង។ បើតាមការរាយការណ៍របស់ Siberian Timesចេញផ្សាយថា...