ព័ត៌មានអន្តរជាតិ
កញ្ចប់ថវិកាការពារជាតិ កូរ៉េខាងត្បូង កើនឡើង ៥,៤ភាគរយ រហូតដល់ ៤៨ពាន់លានដុល្លារនៅឆ្នាំ២០២១
សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ថវិកាការពារជាតិរបស់កូរ៉េខាងត្បូង សម្រាប់ឆ្នាំក្រោយនេះ បានកើនឡើង ៥,៤ ភាគរយ ខណៈដែលប្រទេសនេះ ព្យាយាមបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន ចំពេលមានភាពមិនប្រាកដប្រជា ផ្នែកសន្តិសុខ កើនឡើងនិងបញ្ហាប្រឈមនានា ដូចជាជំងឺឆ្លងជាដើម។ យោងតាមផែនការថវិកា ដែលរដ្ឋសភាបានអនុម័តការចំណាយខាងយោធា សម្រាប់ឆ្នាំ ២០២១ ត្រូវបានកំណត់ចំនួន ៥២,៨ ពាន់ពាន់លានវ៉ុន (៤៨...