សេដ្ឋកិច្ច​ និង អចលនទ្រព្យ

ប្រើពេល៤ឆ្នាំ គម្រោងលំនៅឋាន ស្តង់ដារ សិង្ហបុរី Axis Residences លេចរូបរាងជាស្ថាពរ ដោយចាប់ដៃគូរ ជាមួយសាលាអន្តរជាតិ CIA FIRST ផ្តល់ឲ្យការរស់ នៅកាន់តែប្រសើរ

ភ្នំពេញ៖ ជាការពិត គម្រោងធំៗជាច្រើន តែងតែចំណាយពេលជាយូរ ទម្រាំសម្រេចគម្រោងបានមួយៗ ហើយសម្រាប់ឆ្នាំ២០២១នេះ អាចចាត់ទុកបានថាកម្ពុជា ឈានទៅមុខ​ ថែមមួយកម្រិតទៀត លើវិស័យអចលនទ្រព្យ តាមរយៈគម្រោងលំនៅឋាន ផ្តល់នូវការរស់នៅ ស្តង់ដារសិង្ហបុរី Axis Residences ដែលជាគម្រោងដ៏ធំ និងដំបូងបង្អស់នៅកម្ពុជា ក្រោមការវិនិយោគទុន ពីក្រុមហ៊ុន Spring CJW Development ដែលបានបើកការដ្ឋានសាងសង់ កាលពីអំឡុងពាក់កណ្តាល ឆ្នាំ២០១៥ និងបានបញ្ចប់គម្រោង សាងសង់ជាស្ថាពរ នាចុងឆ្នាំ២០២០កន្លងទៅនេះ ។

ក្រោយជោគជ័យ លើគម្រោងសាងសង់លំនៅឋាន បែបស្តង់ដារ សិង្ហបុរី ដំបូងបង្អស់នៅកម្ពុជា ក្រោមការសាងសង់ យ៉ាងយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយគុណភាព Axis Residences នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការ កិច្ចសហការជាដៃគូររួមគ្នា ៣ក្រុមហ៊ុន ក្នុងពេលតែមួយ រវាង Spring CJW Development, ក្រុមហ៊ុន Property78 និងសាលាអន្តរជាតិ CIA First ដើម្បីជម្រុញដល់ការរស់នៅ ឲ្យទទួលបានទាំងផាសុខភាព និងទទួលបាន ទាំងការអប់រំ និងការថែទាំដល់កូនៗ កាន់តែប្រសើរ និងមានភាពងាយស្រួល ។

ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា នាឱកាសនេះ លោក Edwin Low បានលើកឡើងថា ភាគច្រើន នៃប្រជាជនកម្ពុជា ផ្តោតលើការទិញផ្ទះដំបូង នៅក្នុងបុរី ឬទិញជាដីឡូតិ៍ទុក ដែលធ្វើឲ្យក្រុមហ៊ុន របស់លោក ដាក់ទុនវិនិយោគ លើវិស័យអចនលទ្រព្យ ក្នុងគោលបំណងឌីហ្សាញ សាងសង់ និងអភិវឌ្ឍលំនៅឋាន ឲ្យក្លាយជាសហគមន៍ សម្រាប់ប្រជាជនកម្ពុជារស់នៅ ជាជាងសាងសង់ផ្ទះធម្មតា ដូចក្នុងបុរីទូទៅ ។

លោក Edwin បានមានប្រសាសន៍ថា “ពាក្យថាលំនៅឋាន សម្រាប់ការរស់នៅ បែបគ្រួសារ សុវត្ថិភាព នៅ Axis Residences គឺសំខាន់! ដោយលោកអ្នក និងកូនៗអាចលេងកម្សាន្ត ដោយក្តីរីករាយ ដោយគ្មានការព្រួបារម្ភ ។ អាចងូតទឹក ហែងទឹក ចូលលេងក្នុងបន្ទប់ហ្គេម និងកន្លែងក្មេងលេង​ បានដោយសេរី ។ ចំណែកមនុស្សជំទង់ អាចហែលលេងក្នុងអាងហែលទឹក ខ្នាតអូឡាំពិក ដែលមានប្រវែង ៥០ម៉ែត្រ ឬពួកគាត់អាចហាត់ប្រាណ ក្នុងកន្លែង GYM ដ៏ទំនើបរបស់យើងបានផងដែរ” ។

លោកបានឲ្យដឹងថា “ភាពជាដៃគូសហការណ៍ ជាមួយសាលាអន្តរជាតិ CIA Fist នឹងផ្តល់ឲ្យអ្នករស់នៅ ក្នុងខុនដូរនេះ ទទួលបានទាំងការអប់រំ និងថែទាំដល់កូនៗ របស់ពួកគេ កាន់តែប្រសើរ និងងាយស្រួល” ។

លោក Edwin Low បានបញ្ជាក់ថា “ក្រុមហ៊ុន Spring CJW Development​ ឈរជើង ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៤ ប៉ុន្តែបានចំណាយពេល ក្នុងការសិក្សាគម្រោង ក៏ដូចជាស្ថានភាព សេដ្ឋកិច្ច និងករណីផ្សេងៗ សម្រាប់ការកសាង រហូតដល់ពាក់កណ្តាល ឆ្នាំ២០១៥ ទើបគម្រោង Axis Residences នេះ បានសាងសង់ឡើង ក្នុងរយៈពេល៤ឆ្នាំនេះ គឺលោកមានមោទកភាព ក្នុងការប្រកាសថា Axis Residences នៅថ្ងៃនេះ គឺបានបញ្ចប់ គម្រោងសាងសង់ជាស្ថាពរ” ។

ក្នុងឱកាសនោះដែរ ក្នុងនាមជាដៃគូសហការ ក្នុងការផ្សព្វផ្សាយ និងលក់ លោក ឃាង ពុទ្ធី ស្ថាបនិកក្រុមហ៊ុន Property78 និងជាប្រធានប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យ (CREA) បានឲ្យដឹងថា កិច្ចហការនេះ កើតមានឡើងបាន ដោយសារក្រុមហ៊ុនរបស់លោក យល់ឃើញថា Spring CJW Development មានចក្ខុវិស័យវែងឆ្ងាយ និងមានក្រមសិល្បធម៌ ក្នុងវិស័យអចលនទ្រព្យ ខណៈដែលលោកសង្កេតឃើញថា គម្រោងផ្សេងៗ របស់ក្រុមហ៊ុនដទៃ មួយជំនួន គិតតែប្រាក់ចំណេញ មិនគិតរបស់អតិថិជន ។

លោក ឃាង ពុទ្ធី មានប្រសាសន៍ថា “ឃើញគម្រោងមួយជំនួន គឺគាត់គិតតែប្រាក់ចំណេញ មិនគិតផាសុភាព របស់អតិថិជន គិតតែពីសង់​ហើយលក់ បានលុយគាត់ចេញទៅបាត់ ប៉ុន្តែយើងត្រូវដឹងថា ប្រទេសកម្ពុជា ជាប្រទេសទើបអភិវឌ្ឍក្នុងវិស័យ ខុនដូរ អាគារសហកម្មសិទ្ធិ ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ គឺរីកលូតលាស់ខ្លាំងមែនទែន ដែលទាមទារបទពិសោធន៍ ទាមទារបទពិសោធន៍ថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធ របស់អតិថិជន ហើយនិងភ្នាក់ងារ ដែលជួយលក់ ។ គម្រោងនេះ មើលទៅល្អ មានទាំងខ្យល់អាកាសគ្រប់គ្រាន់ គុណភាពសំណង់ជាដើម ទើបយើងខិតខំប្តូរផ្តាច តស៊ូជាមួយគ្នា លើគម្រោងមួយនេះ” ។

សូមបញ្ជាក់ថា​ Axis Residences មានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រ ពីអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវ ២០០៤ ។ ក្នុងបរិស្ថានបៃតងខៀវស្រងាត់ Axis Residences មានអាងហែលទឹកប្រវែង ៥០ម៉ែត្រ សួនច្បារ សួនកុមារ កន្លែងហាត់ប្រាណ​ កន្លែងបរិភោគអាហារ និងសូម្បីតែទីលានបាល់បោះ ។ អគារខុនដូចំនួន ៨ អាគារ ដែលមាន ១០ជាន់ និងមានចំនួនសរុប ៥៦៦ យូនីត៕

Most Popular

To Top