កីឡា

ក្រសួងទេសចរណ៍ និងរដ្ឋបាល ខេត្តកំពត និងសហព័ន្ធកីឡា ចំបាប់កាច់ដៃកម្ពុជា ប្រកាសរៀបចំការ ប្រកួតកីឡាចំបាប់កាច់ ដៃដើមខែតុលា

ខេត្តកំពត ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាល ខេត្តកំពត បានសហការជាមួយសហព័ន្ធ កីឡាចំបាប់កាច់ដៃកម្ពុជា ប្រកាសរៀបចំការប្រកួត កីឡាចំបាប់កាច់ដៃ ក្នុងព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតង តំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សក្តានុពលទេសចរណ៍ ម្ហូបអាហារ និងភាពស្រស់ស្អាត នៃតំបន់ឆ្នេរ ក្នុងរដូវកាលបៃតង ”ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។

លោក គង់ សុភាព មន្រី្តបច្ចេកទេសសហព័ន្ធកីឡា ចំបាប់កាច់ដៃកម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡា ចំបាប់កាច់ដៃកម្ពុជា សហការជាមួយ ក្រសួងទេសចរណ៍ និងរដ្ឋបាល ខេត្តកំពត នឹងរៀបចំការប្រកួតកីឡា ចំបាប់កាច់ដៃដើម្បីសន្តិភាព ក្នុងព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សក្តានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាត នៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅមាត់ព្រែកកំពត ក្រុងកំពត ខេត្តកំពត លោកមន្រី្តបច្ចេកទេស សហព័ន្ធកីឡា ចំបាប់កាច់ដៃកម្ពុជា បានបន្តថា ការប្រកួតកីឡា ចំបាប់កាច់ដៃដើម្បីសន្តិភាព ដែលមានវិញ្ញាសា ប្រកួតរួមមាន វិញ្ញាសាឯកត្តជនបុរសប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម (ដៃស្តាំ) វិញ្ញាសាឯកត្តជនបុរសប្រភេទទម្ងន់ក្រោម៦០ គីឡូក្រាម (ដៃស្តាំ) និងវិញ្ញាសាឯកត្តជននារី ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម (ដៃស្តាំ ។
ការដាក់ពាក្យចូលរួមប្រកួត នឹងចាប់ទទួលពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទីល្ងាច ៕

Most Popular

To Top