ខេត្តកណ្តាល ៖ អាកាសយានដ្ឋានអន្តរជាតិ តេជោ នាថ្ងៃទី១៩ ខែកញ្ញ្ញា ឆ្នាំ២០២៦ គ្រូបង្វឹក និងកីឡាករអត្តពលកម្មចំនួន ៤ រូបចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ។

លោក បូរ ពុធរាត្រី អគ្គលេខាធិការនៃសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នេះ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានត្រៀមខ្លួនបញ្ជូន គ្រូបង្វឹក និងកីឡាករ ចំនួន ៤ រូប ចូលរួមដូចជា លោក គៀង សាម៉ន ជាគ្រូបង្វឹក កីឡាករ ឡៃ ធារិន កីឡាករ ស៊ឹម សាមឌី និងកីឡាការិនី កាន់ ស្រីរ័ត្ន។
លោកគ្រូប្រធានបច្ចេកទេស និង គ្រូបង្វឹក បានបន្តថា ព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ខណៈកីឡាករ-កីឡាការិនីមកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ។

កម្ពុជាបានបញ្ជូនប្រភេទកីឡាចូលរួមប្រកួត ចំនួន ១៤ ប្រភេទកីឡា កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាប្រដាល់សកល កីឡាជីជីតស៊ូ កីឡាយូដូ កីឡាការ៉ាតេ កីឡាតេក្វាន់ដូ WT កីឡាទ្រីយ៉ាត្លង កីឡាចំបាប់ កីឡា E-Sports កីឡាបាល់ទាត់លើតុ កីឡាគុនចម្រុះ កីឡាទូកក្តោង និងកីឡាប្រភេទកីឡាសូហ្វតិន្នីស ។


ប្រតិភូដឹកនាំកីឡា ចំនួន ២៥នាក់ កីឡាករ ៣៩ នាក់ កីឡាការិនី ២០ នាក់ ចំនួន ៥៩នាក់ គ្រូបង្វឹក ២១នាក់ ចំនួន ២១នាក់ សរុបចំនួន ១០៦ នាក់។ ការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅ ទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦៕
