ព័ត៌មានអន្តរជាតិ
កងទ័ពបារាំង នឹងទិញដ្រូនខ្នាតតូច រាប់រយគ្រឿង
បរទេស៖ ក្រុមហ៊ុនផលិតកូនដ្រូនបារាំង ឈ្មោះ Parrot នឹងធ្វើការផលិតដ្រូនខ្នាតតូចចំនួន ៣០០គ្រឿង ឲ្យដល់កងទ័ពជើងគោកបារាំង ក្រោមកុងត្រារយៈពេល៥ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសចំនួនពីរ នៅថ្ងៃពុធសប្ដាហ៍នេះ។ កូនដ្រូន តាមសេចក្តីរាយការណ៍ មានទម្ងន់ ០,៤៨២គីឡូក្រាម មានរយៈពេលហោះហើរដោយថាមពលថ្ម បានរហូតដល់ទៅ៣២នាទី និងជាចម្បងបំពាក់ម៉ាស៊ីនថត ដែលរួមបញ្ចូលទាំងម៉ាស៊ីនថតកម្តៅ សម្រាប់សមត្ថភាពអង្កេតមើល ទាំងថ្ងៃនិងយប់។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...