ព័ត៌មានអន្តរជាតិ
Twitter បិទគណនីរបស់លោក ត្រាំ ជាអចិន្រ្តៃយ៍ ពីបទញុះញង់បង្កហិង្សា ករណីផ្ទុះការតវ៉ានៅកាពីតូល
វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Twitter Inc បានឲ្យដឹងថា ខ្លួនបានផ្អាកគណនីរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ“ ជាអចិន្ត្រៃយ៍” ចំពេលមានការរិះគន់ដែល កំពុងតែកើនឡើងដែលថា លោកបានញុះញង់អ្នកគាំទ្រ របស់លោកឱ្យវាយប្រហារលើវិមានកាពីតូល នៅថ្ងៃពុធ បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ក្រុមហ៊ុននេះបានឲ្យដឹងថា “បន្ទាប់ពីពិនិត្យយ៉ាងដិតដល់លើ Tweet ថ្មីៗពីគណនី @realDonaldTrump និងបរិបទនៅជុំវិញពួកគេ...