ព័ត៌មានអន្តរជាតិ
ជប៉ុនអនុម័តកញ្ចប់ លុយជិត៥២ពាន់លានដុល្លារ សម្រាប់វិស័យ យោធា
បរទេស៖ នៅថ្ងៃចន្ទនេះនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga បានប្រកាសថារដ្ឋាភិបាល របស់លោកបានសម្រេចអនុម័ត ទៅលើកញ្ចប់ថវិកា ថ្មីសម្រាប់ចំណាយទៅលើវិស័យយោធា ក្នុងគោលបំណងដើម្បីពង្រឹងទៅលើបច្ចេកវិទ្យាចុងក្រោយនៃយន្តហោះល្បឿនលឿនជាងសម្លេងនិង មីស៊ីលប្រឆាំង នាវាចម្បាំងផង។ ក្រសួងការពារជាតិជប៉ុន តាមរបាយការណ៍នេះត្រូវបានគេជឿជាក់ថានឹងទទួលបាន ប្រាក់ប្រមាណជា៥,៣៤ទ្រីលានយេនឬប្រមាណជា៥១,៧ ពាន់លានដុល្លារ ចាប់ពីខែមេសាខាងមុខហើយទំហំថវិកានេះ ត្រូវបានគេមើលឃើញថាមានអត្រាកើនឡើងប្រមាណ ជា១,១ភាគរយពីកញ្ចប់ប្រាក់កាលពីឆ្នាំទៅ។ គួរឲ្យដឹងដែរថាចាប់តាំងពីឡើងកាន់ តំណែងជំនួសលោក Shinzo Abe...