ព័ត៌មានអន្តរជាតិ
វៀតណាមប្រមូលបាន ៩,៦ពាន់លានដុល្លារ ពីការនាំចេញឈើសុទ្ធ និងផលិតផលធ្វើពីឈើ ក្នុងរយៈពេល១០ខែនេះ
ហានូយ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសវៀតណាមបាននាំចេញឈើ និងផលិតផលធ្វើពីឈើ និងប្រមូលបានប្រាក់ចំណូល រហូតទៅដល់៩,៦ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំ២០២០នេះ។ យោងតាមការបញ្ជាក់ របស់រដ្ឋបាលព្រៃឈើរបស់វៀតណាម បានបញ្ជាក់ដែរថា តួលេខនេះគឺមានអត្រាកើនឡើង ប្រមាណជា១២,៤ភាគរយ បើប្រៀបធៀបទៅនឹង តួលេខឆ្នាំចាស់ដែលខ្លួនទទួលបាន ខណៈដែលអតិថិជនធំៗរបស់ខ្លួន មានដូចជាប្រទេសចិន សហភាពអ៊ឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និអាមេរិកជាដើម។...