ព័ត៌មានអន្តរជាតិ
មហាអំណាចអាមេរិក-ចិន ប្រឈមនឹងជំរើសដ៏ចាំបាច់ម្តងទៀត លើទំនាក់ទំនងទ្វេភាគី
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិកលោក Cui Tiankai បានលើកឡើងថា សហរដ្ឋអាមេរិក និងប្រទេសចិន កំពុងប្រឈមមុខនឹង“ ជម្រើសដ៏មានសារប្រយោជន៍មួយម្តងទៀត” នៃការធ្វើឲ្យ ចំណងមិត្តភាពទ្វេភាគី វិលត្រឡប់ទៅរកផ្លូវត្រូវវិញ នៅក្នុងគន្លងប្រវត្តិសាស្ត្រ។ លោកបានធ្វើការកត់សម្គាល់ នៅឯកិច្ចសន្ទនាតាមអ៊ីធឺណិតរវាងចិន និងសហរដ្ឋអាមេរិកថា “សមិទ្ធិផលកន្លងមក និងការកែតម្រូវនាពេលអនាគត” ដែលរៀបចំឡើង ដោយសមាគមប្រជាជនចិន ដើម្បីសន្តិភាព...