កីឡា

លោក ដួង មាសចំរើន ទទួលស្វាគមន៍ម្ចាស់មេដាយសំរឹទ្ធ បាល់ទាត់លើតុ ការប្រកួតកីឡា ឆ្នេរខ្សាច់អាស៊ី នៅចិន

កណ្តាល ៖ លោក ដួង មាសចំរើន ទីប្រឹក្សាក្រសួង អប់រំ យុវជន និងកីឡា និងលោក សំ សុខយីអនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាតំណាងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល បានអញ្ជើញ ទទួលស្វាគមន៍ក្រុមកីឡា បាល់ទាត់លើតុ ដែលដណ្តើមមេដាយសំរិទ្ធ ពីព្រឹត្តិការណ៍ការ ប្រកួតកីឡា លើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ។

ក្រុមកីឡាករ-កីឡាការិនី បាល់ទាត់លើតុជម្រើសជាតិកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានបញ្ចប់ បេសកកម្មចូលរួមប្រកួតកីឡាឆ្នេរខ្សាច់អាស៊ីលើកទី៦ នៅទីក្រុងសាន់យ៉ា សាធារណរដ្ឋប្រជាមានិតចិន ដោយបាននាំយកនូវមេដាយសំរឹទ្ធ១ គ្រឿង វិញ្ញាសាមកជូនជាតិ។

កម្ពុជាបានបញ្ជូនក្រុមកីឡា ៤ ប្រភេទដូចជា កីឡាចំបាប់ កីឡាទ្រយ៉ាត្លុង កីឡាជីជឺតស៊ូ និងកីឡាបាល់ទាត់លើតុ ។ ប្រភេទកីឡាចំបាប់មានចំនួន ៨ នាក់ កីឡាទ្រយ៉ាត្លុងមានចំនួន ៣ នាក់ កីឡាជីជឺតស៊ូមានចំនួន៥ នាក់ និងកីឡាបាល់ទាត់លើតុមានចំនួន ៧ នាក់ និងប្រធាន អនុប្រធានគណៈប្រតិភូ សរុបចំនួន ៣២ រូប។

ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី “Asain Beach Games” ត្រូវបានធ្វើឡើងជាលើកដំបូងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០០៨ បន្ទាប់មកព្រឹត្តិការណ៍នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ (២០១០) ទីក្រុងហៃយ៉ាង ប្រទេសចិន (២០១២) ទីក្រុងភូកេត ប្រទេសថៃ (២០១៤) និង ទីក្រុងដាណាង ប្រទេសវៀតណាម (២០១៦)។

ហើយជាលទ្ធផល គឺកម្ពុជា ដណ្តើមបានមេដាយ ២ គ្រឿង ក្នុងនោះមេដាយប្រាក់ ១ គ្រឿងដណ្តើម បានលើប្រភេទកីឡាទ្រីយ៉ាត្លុង ដោយកីឡាការិនី កូនកាត់ខ្មែរ-បារាំង ម៉ាហ្គត មរកត ហ្គារ៉ាប៊ិឌៀន ដែលឈ្នះមេដាយប្រាក់១គ្រឿង លើវិញ្ញាសាអាគ័រត្លុងនារី (Women Individual Aquathlon) (រត់ និងហែលទឹក) និងមេដាយ១គ្រឿងទៀត ជាមេដាយសំរឹទ្ធ ដណ្តើម បានដោយកីឡាការិនី២រូប នេះលើប្រភេទកីឡាបាល់ទាត់លើ តុលើវិញ្ញាសាទាត់គូនារី៕
ដោយ៖លី ភីលីព

Most Popular

To Top