កីឡា

អតីតកីឡាការិនី ហែលទឹក ហែម ថុនវិទិនី បញ្ចប់សិក្សាវគ្គគ្រូបង្វឹក ហែលកម្រិតអន្តរជាតិ នៅប្រទេសស្វីស

ភ្នំពេញ ៖ អតីតកីឡាការិនីហែលទឹក និងគ្រូបង្វឹក ក្រុមជម្រើសជាតិ ឆ្នាំ២០២៦ កញ្ញា ហែម ថុនវិទិនី លើប្រភេទកីឡា ហែលទឹក បាទបញ្ចប់វគ្គសិក្សា ICCEP Program (International Coaching Enrichment Certificate Program) នៅទីក្រុងLausanne ប្រទេសស្វីស។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹក បានប្រាប់ថា សិក្សាវគ្គគ្រូបង្វឹកហែលកម្រិតអន្តរជាតិ នៅប្រទេសស្វីស ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានសម្រេចចាត់បញ្ជូន កញ្ញា ហែម ថុនវិទិនី គ្រូបង្វឹកក្រុមជម្រើសជាតិ ឆ្នាំ២០២៦ លើប្រភេទកីឡាហែលទឹក ទៅចូលរួមក្នុងវគ្គ ICCEP Program (International Coaching Enrichment Certificate Program) នៅទីក្រុងLausanne ប្រទេសស្វីស ៕
ដោយ៖លី ភីលីព

Most Popular

To Top