Event
HUAWEI CLOUD ចេញផ្សាយ ឧបករណ៍ បច្ចេកវិទ្យា Cloud (Device-Cloud) ក្នុងកិច្ចប្រជុំ ដំណោះស្រាយរួម របស់ APAC
សិង្ហបុរី, ថ្ងៃទី3 ខែ វិច្ឆិកា ឆ្នាំ 2020៖ កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុនHuawei បានចេញផ្សាយ ការប្រជុំអំពី HUAWEI CLOUD ដោយបង្ហាញគ្រប់ស្ថានភាព របស់វាទាំងមូល និង ប្រើប្រាស់ដំណោះស្រាយ ការធ្វើសន្និសីទ សកលតាមវីដេអូ ដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ នៅអាស៊ីប៉ាស៊ីហ្វិក។ ការប្រគល់ពានរង្វាន់ លើដំណោះស្រាយរួមបញ្ចូលគ្នា រវាងឧបករណ៍បច្ចេកវិទ្យា និង Cloud (Device-Cloud Synergy Solution) បានធ្វើអោយកិច្ចប្រជុំ ទាំងខាងក្នុង និង ខាងក្រៅ ដែលមានសមាជិកចូលរួម រហូតដល់ 1000 នាក់ក្នុងពេលតែមួយ ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព, គ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈប្រព័ន្ធអិនធឺណេត មកពីគ្រប់ស្ថានីយ៍ និង ឧបករណ៍បច្ចេកវិទ្យាទាំងអស់។ ជំងឺរាតត្បាត បានធ្វើអោយមានការកើនឡើង នូវតម្រូវការដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយបុគ្គលិក, អតិថិជន និង ដៃគូ សហការពីចម្ងាយ, តាមរយៈវេទិកាប្រជុំ តាមវីដេអូដែលមានសុវត្ថិភាព ដើម្បីធានាបាន នូវប្រតិបត្តិការ អោយមានភាពរលូន និង បន្តរីកលូតលាស់ ទៅមុខទៀត។ កិច្ចប្រជុំ HUAWEI CLOUD បានកំណត់ឡើងវិញ នូវបទពិសោធន៍ នៃការធ្វើសន្និសិទឌីជីថល ជាមួយនឹងកិច្ចសហការ លើគ្រប់ស្ថានការណ៍ទាំងអស់ លើកម្មវិធីឧស្សាហកម្មជាច្រើន ចាប់តាំងពី កម្មវិធីហិរញ្ញវត្ថុឌីជីថល, កម្មវិធីព័ត៌មានឱសថ (Telemedicine) និង កម្មវិធីការអប់រំឆ្លាតវៃ ដល់រដ្ឋាភិបាលឌីជីថល និងនៅមានជាច្រើនទៀត។ លោក Daniel Zhou អគ្គនាយកនៃ Cloud & AI នៅ Huawei APAC បានមានប្រសាស៍ថា: “ផ្តោតលើបទពិសោធន៍ នៃការប្រជុំស្តីពី បដិវត្តន៍បច្ចេកវិទ្យា, HUAWEI CLOUD ចង់បង្កើតអោយមាន ការទំនាក់ទំនងពីចម្ងាយ ដែលមានភាពល្អឥតខ្ចោះដូចជាការប្រាស្រ័យទាក់ទងទល់មុខគ្នា ដូច្នេះដែរ។ ដើម្បីសំរេចគោលដៅនេះ យើងនឹងបន្ដវិនិយោគ លើសមត្ថភាពសំលេង និងវីដេអូស្នូល ដើម្បីសំរួល ដល់ការធ្វើកិច្ចសហប្រតិបត្តិការ ធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាព នៃប្រតិបត្តិការនិងបង្កើនល្បឿន ក្នុងការសំរេចចិត្ត” ។ ដោយសារសុវត្ថិភាព នៃទិន្នន័យកាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ សម្រាប់កិច្ចសហការពីចម្ងាយ, កិច្ចប្រជុំ HUAWEI CLOUD បានផ្តល់នូវការការពារ ទូលំទូលាយសម្រាប់ Cloud និង ឧបករណ៍ដំណើរការ។ ការចែកចាយ និង ការបញ្ជូនទិន្នន័យ ត្រូវបានគាំពារដោយដំណើរការ ដ៏មានទំនុកចិត្ត ចាប់តាំងពីការរចនា, ការស្រាវជ្រាវ និង ការអភិវឌ្ឍន៍ ក្រោមការត្រួតពិនិត្យដំណើរការយ៉ាងម៉ត់ចត់ រហូតដល់ការប្រតិបត្តិការ និង ការគ្រប់គ្រង តាមដានទិន្នន័យ (O&M)។ វាធានានូវអធិបតេយ្យភាព នៃទិន្នន័យជាមួយនឹងកន្លែងផ្ទុកទិន្នន័យដាច់ដោយឡែក និងការបំលែងជាកូត AES265 នៃព័ត៌មានទំនាក់ទំនង និង ការថតចំលងការប្រជុំ។ ការរចនាពោរពេញ ដោយភាពច្នៃប្រឌិតត្រូវបានទទួលស្គាល់ ដោយពានរង្វាន់ Red Dot 2020 ។...