សុខភាព និង ផ្លូវភេទ
បុរសៗដែល មិនអាចបង្កកំណើតបានអាចនឹងមាន កើតជំងឺផ្សេងទៀត
ការសិក្សាថ្មីមួយបានបង្ហាញឱ្យដឹងថា ពួកបុរសៗដែលមិនអាច បង្កកំណើតបានអាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺផ្សេងៗទៀត ជាអាទិគឺជំងឺទឹកនោមផ្អែម ជំងឺបេះដូង ហើយនិងញៀនសារធាតុញៀនជាដើម។ ពួកអ្នកសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យ Stanford University Medical School នៅ Palo Alto, California បានស្រង់យកតួលេខរបស់បុរសៗប្រមាណជា១០០,០០០នាក់ ចេញពីទិន្នន័យនៃការទាមទារការធានារ៉ាប់រងនៅក្នុងចន្លោះឆ្នាំ២០០១និង២០០៩។ បុរសៗទាំងអស់នោះមានអាយុមធ្យម៣៣ឆ្នាំ។ គេបានរកឃើញថា ពួកបុរសៗដែលមិនអាចបង្កកំណើតបានអាចនឹងកើតជំងឺបេះដូង៤៨%និងជំងឺទឹកនោមផ្អែម៣០% ច្រើនជាងបុរសធម្មតា។ ពួកនោះក៏មានអត្រាប្រើប្រាស់សុរានិងសារធាតុញៀនខ្ពស់...