កីឡា
Barcelona វាយបកចុងម៉ោង២ គ្រាប់យក៣ ពិន្ទុបន្តក្តីសង្ឃឹមលើកពានកំពូលអេស្បាញ
ប្រកួតយប់មិញនេះ Barcelona បានធ្វើឲ្យអ្នកគាំទ្ររីករាយយ៉ាងខ្លាំងដោយអាចវាយបកនៅនាទីចុងក្រោយទៅហើយដើម្បីយកឈ្នះទៅលើក្រុម Celta Vigoវិញបាននិងយកបាន៣ពិន្ទុនៅសប្តាហ៍នេះ។ ប្រកួតអស់ ៦២នាទីយប់មិញ Celta Vigo អាចនាំមុខ Barcelona បានក្នុងលទ្ធផល៣ទល់នឹង២ និងសង្ឃឹមច្រើនទៅហើយថាអាចយកបានពិន្ទុពីក្រុមខ្លាំង ប៉ុន្តែប៉ុន្មាននាទីប៉ុណ្ណោះអ្វីៗបានប្រែប្រួលយ៉ាងខ្លាំង។ នាទីទី៦៨ កីឡាករប្រេស៊ីឡ Raphinha អាចយកបានតាមស្មើគ្រាប់ទី៣របស់ Barcelona ហើយនិងបន្តរកបាន ១គ្រាប់ទៀតនៅនាទីទី៩០បូក៨ជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ។...