បច្ចេកវិទ្យា
រឿងរាវ១១យ៉ាង ដែលត្រូវ ប្រឈមមុខ បើចង់ទៅរស់នៅ លើភពអង្គារ
អ្នកវិទ្យាសាស្រ្តមួយចំនួនមានការគិតដូចគ្នាថា នៅថ្ងៃខាងមុខមនុស្សនឹង អាចធ្វើដំណើរទៅរស់នៅលើភពអង្គារនេះបាន។ ប៉ុន្តែដើម្បីអាចទៅរស់នៅ លើភពពណ៌ក្រហមនោះបាន គេត្រូវប្រឈមមុខនឹងកត្តាមួយចំនួន ដូចខាងក្រោមនេះ៖ ១. ការធ្វើដំណើរ៖ ដើម្បីអាចធ្វើដំណើរទៅដល់ភពអង្គារ គឺត្រូវចំណាយប្រាក់អស់ច្រើន។ បើយោងតាមបេសកកម្មភពអង្គាររបស់អង្គការណាសានាពេល បច្ចុប្បន្ននេះគឺគេត្រូវចំណាយទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារដើម្បីធ្វើដំណើរទៅកាន់ភពអង្គារ។ ប៉ុន្តែការធ្វើដំណើរនេះអាចបន្ថយមកតម្លៃទាបបានត្រឹម ៥ពាន់លាន ទៅ ២០ពាន់លានដុល្លារ។ ២. ភាពប្រថុយប្រថានពេលធ្វើដំណើរ៖ ទោះបីជាដំណើរការចុះចត និងការបង្ហោះយានអវកាសមិនមានបញ្ហាអ្វីក្ដី ប៉ុន្តែប្រព័ន្ធទ្រទ្រង់ជីវិតអាចនឹងមានការខូចខាតដោយប្រការណាមួយ...