កីឡា

Bayern Munich ប្រកាសទិញបានកីឡាករ PSV ម្នាក់តម្លៃ៥០លានអឺរ៉ូ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានអះអាងថាបានចុះហត្ថលេខាទិញបានកីឡាករម៉ារ៉ុកម្នាក់ហើយដែលកំពុងឡើងជើងខ្លាំងជាមួយនឹងក្លឹប PSV។

កីឡាករ Ismael Saibari បច្ចុប្បន្នកំពុងលេងឲ្យក្លឹបហូឡង់ប៉ុន្តែពេលនេះត្រូវបាន Bayern Munich ចំណាយលុយដល់ទៅ៥០លានអឺរ៉ូចុះកុងត្រាបានជោគជ័យហើយមករួមក្រុមត្រៀមរដូវកាលក្រោយ។

តាមប្រភពដដែលបានបញ្ជាក់ទៀតថាកីឡាកររូបនេះនឹងចុះហត្ថលេខារយៈពេលវែងជាមួយនឹង Bayern Munich រហូតដល់ឆ្នាំ២០៣១៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top