ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីតួកគី សង្ឃឹមមានភាពវិជ្ជមាន ស្តីពីកម្មវិធី យន្តហោះចម្បាំង F-35 ក្នុងអាណត្តិលោក បៃដិន
បរទេស៖ប្រធានាធបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃសុក្រនេះថា លោកសង្ឃឹមថា ការបោះជំហានវិជ្ជមានេះ នឹងកើតមានលើតួនាទីរបស់តួកគីក្នុងកម្មវិធីយន្តហោះចម្បាំងបំបំាងកាយ F-35 នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ឡើងកាន់តំណែង។ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក Tayyip Erdogan បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា “គ្មានប្រទេសណាអាចកំណត់ ពីវិធានការដែលយើងនឹងចាប់យកចំពោះឧស្សាហកម្មការពារជាតិ ដែលពឹងផ្អែកទាំងស្រុកលើការសម្រេចចិត្តដែលយើងធ្វើ” ហើយលោកបន្ថែមថា...