សេដ្ឋកិច្ច
គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ ប្រវ៉ែង១៩៥គីឡូម៉ែត្រ បង្ហាញភូមិសាស្រ្តច្បាស់លាស់ហើយ
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។ លោកលីមស៊ីដេនីនរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើស ផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រងនិងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់កាលពីម្សិលមិញនេះថាក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពីចំនួន...