ព័ត៌មានអន្តរជាតិ
មេរោគកូរ៉ូណា ក្នុងពិភពលោកកើនឡើង ១លាន ករណីរៀងរាល់ ៣ថ្ងៃ
បរទេស៖ប្រទេសនានា តាមសេចក្តីរាយការណ៍ កំពុងតែរាយការណ៍ពីកំណត់ត្រាករណីមេរោគកូរ៉ូណាប្រចាំថ្ងៃ ជាចម្បងគឺនៅអឺរ៉ុប ក្រោយធ្វើការគ្រប់គ្រងដ៏ធំលើការរាតត្បាតឆ្លង ដោយពិភពលោក មានការឆ្លងថ្មីប្រមាណ ១លាន ករណីរៀងរាល់៣ថ្ងៃ។ កាលពីថ្ងៃសៅរ៍ ចំនួនករណីថ្មីសរុបមាន ៣៥៥.៩០៩ករណី ត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោក គឺមានចំនួនថយចុះតិចតួចជាងកំណត់ត្ រា៣៥៨.៣៥៤ករណី កាលពីថ្ងៃមុន និងថ្ងៃទី៤តជាប់គ្នាដែលមានចំនួន៣០០.០០០ករណី។ មួយភាគបីនៃករណីថ្មីទាំងនោះ គឺនៅតំបន់អឺរ៉ុប។កាលពីថ្ងៃអាទិត្យ អឺរ៉ុបមានករណីថ្មីចំនួន៨៨,៤៨៨ថែមទៀត ដោយលើពិភពលោកមានចំនួន២៤២,១៩៧ករណី ហើយយោងតាមគេហទំព័រ...