ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង ជំរុញកូរ៉េខាងជើង ឲ្យប្រកាន់ខ្ជាប់កិច្ចព្រមព្រៀង ទប់ស្កាត់ការប៉ះទង្គិចគ្នា ដោយអាវុធ
បរទេស ៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យនេះបានជំរុញកូរ៉េខាងជើង ឲ្យប្រកាន់ខ្ជាប់កិច្ចព្រមព្រៀង ដែលរារាំងការប៉ះទង្គិចគ្នា ដោយអាវុធរវាងប្រទេសទាំងពីរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើងបង្ហាញអាវុធយុទ្ធសាស្ត្រថ្មី នៅក្នុងពិធីព្យុហយាត្រាយោធា ។ វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានប្រារព្ធធ្វើកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិបន្ទាន់ ដើម្បីពិភាក្សាគ្នាអំពីបញ្ហា អាវុធនិងសុន្ទរកថា ធ្វើឡើងដោយមេដឹកនាំកូរ៉េខាងជើង លោក គីម...