ព័ត៌មានអន្តរជាតិ
ធ្វើយ៉ាងណាដើម្បីឲ្យ ថតរូបបានស្អាតគ្រប់សន្លឹក សំរាប់ដំណើរកំសាន្តរបស់អ្នក?
សម្លឹងមើលខាងស្តាំដៃរបស់អ្នក ការសិក្សារបស់អាមេរិកមួយ ដែលត្រូវបានធ្វើឡើងនៅមហាវិទ្យាល័យ Wake Forest នៃរដ្ឋខារ៉ូលីណាខាងជើង បានបង្ហាញថា ផ្ទៃមុខខាងឆ្វេងរបស់យើង មានភាពទាក់ទាញជាងផ្ទៃមុខខាងស្តាំ ដោយផ្ទៃមុខផ្នែកខាងឆ្វេងនេះ អាចដាក់អារម្មណ៍បានល្អជាង។ ដើម្បីថតរូបឲ្យបានស្អាត អ្នកគួរក្រលេកមើលទៅខាងស្តាំ ដែលវាអាចធ្វើឲ្យផ្ទៃមុខមូលរបស់អ្នកប្រែជាតូចស្តើង ស្លីមគួរឲ្យទាក់ទាញ។ ផាត់មុខឲ្យបានត្រឹមត្រូវ ការថតរូបឲ្យបានប្រសើរ អ្នកគួរជៀសវាងប្រើប្រាស់ ម្ស៉ៅថាត់មុខណាដែលមានជាតិរលោងខ្លាំង និងអាចធ្វើឲ្យមានចំណាំងផ្លាតជាមួយពន្លឺ។ ទោះបីជាម្ស៉ៅផាត់មុខរបស់អ្នកអាចធ្វើឲ្យ អ្នកមានផ្ទៃមុខភ្លឺរលោងយ៉ាងណាក៏ដោយ...