កីឡា
លោក ស សុខា ៖ ការរៀបចំប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ក្នុងគោលបំណងរម្លឹគុណដល់ សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន
ភ្នំពេញ៖លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ក្នុងគោលបំណងរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់រហូតទទួលបានភាពល្បីល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និង ពិភពលោក។...