ព័ត៌មានអន្តរជាតិ
ចិននិយាយថា ប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែក របស់អាមេរិក ក្នុងកិច្ចការផ្ទៃក្នុង របស់ខ្លួន
បរទេស ៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ខ្លួនប្រឆាំងដាច់ខាតនិងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការក្នុងស្រុករបស់ខ្លួន ប្រសិនបើសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយ ដែលថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែត្រៀមរៀបចំទណ្ឌកម្មថ្មីលើមន្ត្រីចិន ជុំវិញប្រតិបត្តិការបង្រ្កាប នៅហុងកុងនោះ គឺជាការពិត។ មន្ត្រីនំាពាក្យក្រសួង ការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់សន្និសីទកាសែតមួយថា ប្រសិនបើសហរដ្ឋអាមេរិក...