សុខភាព និង ផ្លូវភេទ
តើមានមូលហេតុអ្វីខ្លះ ដែលអាចធ្វើឲ្យទារកអាយុមួយខែ មិនព្រមគេង?
ការគេងពិតជាសំខាន់ណាស់ ចំពោះមនុស្សគ្រប់រូប ជាពិសេសទារក បើគេមិនព្រមគេង នោះវាមិនត្រឹមតែធ្វើឲ្យអ្នកមិនអាចគេង ថែមទាំងអាចប៉ះពាល់សុខភាពកូនទៀតផង ដូចនេះអ្នកត្រូវតែស្វែងយល់ពីមូលហេតុដែលធ្វើឲ្យគេមិនគេង ជាមុនសិន ទើបងាយស្រួលធ្វើឲ្យកូនគេងលក់។ តើមានមូលហេតុអ្វីខ្លះដែលអាចធ្វើឲ្យកូន គេងមិនលក់នោះ? កត្តាបរិស្ថាន នៅពេលដែលកូនគេងនៅកន្លែងដែលមានសម្លេងថ្លង់ កូនមិនអាចគេងបានឡើយ ជាពិសេសការស្លៀកពាក់ខោអាវច្រើនពេក និងតិចពេកក៏អាចធ្វើឲ្យកូនគេងមិនលក់ដែរ ដោយសារតែនៅពេលដែលអ្នកស្លៀកពាក់ឲ្យកូនច្រើនជាន់ពេក វានឹងធ្វើឲ្យកូនមានអារម្មណ៍មួលម៉ៅ ហើយកូននឹងយំ រករឿងមិនព្រមគេងជាមិនខានឡើយ។ កត្តាបរិភោគមិនឆ្អែត មានទារកជាច្រើន...