សេដ្ឋកិច្ច
ដំណឹងរីករាយ៖ អង់គ្លេសចាប់ផ្តើមផ្តល់ការនាំចេញ តាមប្រព័ន្ឋអនុគ្រោះពន្ឋដល់កម្ពុជា (GSP) នៅឆ្នាំ២០២១
ភ្នំពេញៈ ចក្រភពអង់គ្លេស នឹងផ្តល់ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា ដែលប្រទេសនេះនឹងអាចទាញយកអត្ថប្រយោជន៍ច្រើន បន្ទាប់ពីការប្រព័ន្ធអនុគ្រោះពន្ធ ហៅកាត់ GSP របស់ចក្រភពអង់គ្លេស សម្រាប់នាំទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធនឹងចូលជាធរមានននៅឆ្នាំ២០២១ខាងមុខនេះ។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកសុខ សុភ័ក្ត្រ ត្រូវបានដកស្រង់សម្តីចេញភ្នាក់ងារសារព័ត៌មានរដ្ឋនៅថ្ងៃទី៦ ខែឆ្នូ ឆ្នាំ២០២០កន្លងមកបានមានប្រសាសន៍ថា កម្ពុជា នឹងពិភាក្សាជាមួយអង់គ្លេស ដើម្បីស្តារទំនាក់ទំនងនៃការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ អំឡុងពេលមានវិបត្តិ ហើយនៅក្រោយវិបត្តិកូវីដ១៩ ។ លោកបន្តទៀតថា “កម្ពុជានឹងពិភាក្សារកវិធានការស្តារឡើងវិញ...