កីឡា

Man UTD តាមពីក្រោយ យកឈ្នះ West Ham លទ្ធផល៣ទល់នឹង១

បិសាចក្រហម Man UTD បានសាងកំណត់ត្រាថ្មីមួយទៀត ហើយក្រោយយកជ័យជំនះលើក្រុម West Ham ទាំងដែលខ្លួន ចាញ់១គ្រាប់រួច ទៅហើយតាំងតែពឺតង់ទី១។ បិសាចក្រហម Man UTD បានក្លាយទៅជាក្រុមដែលមានពិន្ទុច្រើន ជាងគេក្នុង នាមជាក្រុមដែលស៊ុតតាមពី ក្រោយក្នុងការប្រកួតដែលបានចាញ់គ្រាប់ បាល់ទៅហើយពោលគឺសរុបដល់ទៅ៣៨៥ពិន្ទុ។

West Ham ស៊ុតបាន១គ្រាប់មុនតាំងតែពីតង់ទី១ ហើយក៏បានបន្តនាំមុខ Man UTD រហូតមកដល់តង់ទី២នាទីទី៦៥ទើប កីឡាករ Paul Pogba អាចស៊ុតបាន១គ្រាប់តាមស្មើវិញបាន។

ទោះបីជាគ្រប់គ្រងបាល់សរុប បានទៅដល់៦១ភាគរយក្តីតែបិសាចក្រហម Man UTD មានឧិកាសស៊ុតចំគោលដៅតែ៦ដង ប៉ុណ្ណោះ ហើយគ្រាប់បាល់ទី២ត្រូវបានរកបាន ដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេង Greenwood នៅនាទីទី៦៨ហើយ១គ្រាប់ ចុងក្រោយដោយ
Rashford នៅនាទីទី៧៨៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top