កីឡា

Mbappe រកបានគ្រាប់បាល់ ទី១០០ហើយសម្រាប់ PSG

កីឡាករខ្សែប្រយុទ្ធបារាំងឆ្នើម Mbappe ក្នុងវ័យ២១ឆ្នាំនិងទើបបានផ្ទេរមកលេងជាមួយនឹង PSG កាលពីឆ្នាំ២០១៧ពីក្លឹប Monaco នោះទីបំផុតអាចរកគ្រាប់បាល់ទី១០០ របស់ខ្លួនបានហើយជាមួយនឹងក្លឹបសេដ្ឋីមួយនេះ។

Kylian Mbappe ស៊ុតបាន១គ្រាប់កាលពីយប់មិញក្នុងការប្រកួតជ័យជំនះទៅលើក្រុម Montpellier ក្នុងលទ្ធផល៣ទល់នឹង១បានចារឈ្មោះរបស់ខ្លួន ទៅក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ក្លឹបរួចទៅហើយ។

រំលឹកដែរថាគ្រាប់បាល់ដំបូងរបស់ Mbappe បានកើតឡើងតាំងតែពីខែកញ្ញាឆ្នាំ២០១៧ ក្នុងការប្រកួតលើកទី២របស់ខ្លួនជូន PSG គឺគាត់អាចស៊ុតបញ្ចូលទីក្រុម Metz ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top