ព័ត៌មានអន្តរជាតិ
អាមេរិក ដាក់ចេញច្បាប់ ទិដ្ឋការតឹងរឹងជាងមុន សម្រាប់សមាជិកបក្ស កុម្មុយនីស្តចិន
តូក្យូ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងដាក់ចេញនូវច្បាប់ទិដ្ឋការតឹងរឹងជាងមុន សម្រាប់សមាជិកបក្សកុម្មុយនិស្តចិន និងក្រុមគ្រួសារបន្ទាន់របស់ពួកគេ ក្នុងគោលបំណងការពារសហរដ្ឋអាមេរិក ពីអ្វីដែលខ្លួននិយាយថា ឥទ្ធិពលរបស់អាស៊ី គឺ“ ឥទ្ធិពលអាក្រក់” ។ ប្រទេសចិន បានរិះគន់យ៉ាងឆាប់រហ័ស ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រដោយថា គោលបំណងសំខាន់នៃវិធានការណ៍នេះ គឺដើម្បី“ ធ្វើនយោបាយ និងធ្វើឱ្យមានភាពខុសគ្នាខាងមនោគមវិជ្ជា” ក៏ដូចជា“ ចាប់ចំណាប់ខ្មាំងប្រជាជននៃប្រទេសទាំងពីរ”...