កីឡា

Heinze ត្រៀមទទួលបាន តំណែងជាគ្រូបង្វឹក របស់ Atlanta

យោងតាមការចេញផ្សាយរបស់ TYC Sports នៅថ្ងៃនេះបានសរសេរថាអតីតកីឡាករឆ្នើមអាហ្សង់ទីន Gabriel Heinze កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការទទួលបានតំណែងជាគ្រូបង្វឹករបស់ក្លឹបអ៊ីតាលី Atlanta។

លោក Heinze អតីតកីឡាករលេងឲ្យក្លឹបបិសាចក្រហម Man UTD និងអធិរាជស Real Madrid ព្រមទាំងក្រុមសេដ្ឋីបារាំង PSG ផងនោះគឺស្ថិតនៅក្នុងចំណោមបេក្ខភាពជាច្រើនទៀតទោះបីជាគាត់ ទើបតែបានចាប់ផ្តើមអាជីពកាលពីឆ្នាំ២០១៥ក្តី។

លោក Heinze កន្លងក៏ត្រូវបានគេដឹងដែរថាបានទទួលបទពិសោធក្នុងការដឹកនាំក្លឹប Argentinos Juniors ព្រមទាំងក្លឹប Velez Sarsfield ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top