សេដ្ឋកិច្ច​ និង អចលនទ្រព្យ

ដំណឹង​រីករាយ៖ អង់គ្លេស​ចាប់ផ្តើម​ផ្តល់​ការនាំចេញ​ តាម​ប្រ​ព័​ន្ឋ​អនុគ្រោះ​ព​ន្ឋដល់​កម្ពុជា (GSP) នៅ​ឆ្នាំ២០២១

ភ្នំពេញៈ ចក្រភព​អង់គ្លេស នឹង​ផ្តល់​ការនាំចេញ​ទំនិញ​របស់​ប្រទេស​កម្ពុជា ដែល​ប្រទេស​នេះ​នឹង​អាច​ទាញយក​អត្ថប្រយោជន៍​ច្រើន បន្ទាប់ពី​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហៅ​កាត់​ GSP របស់​ចក្រភព​អង់គ្លេស សម្រាប់​នាំ​ទំនិញ​គ្រប់​ប្រភេទ លើកលែងតែ​អាវុធ​នឹង​ចូល​ជា​ធរមាន​ន​នៅ​ឆ្នាំ២០២១ខាងមុខនេះ។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​លោក​សុខ សុភ័ក្ត្រ ត្រូវបាន​ដកស្រង់​សម្តី​ចេញ​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​នៅ​ថ្ងៃទី៦ ខែ​ឆ្នូ ឆ្នាំ២០២០កន្លងមក​បាន​មានប្រសាសន៍ថា កម្ពុជា នឹង​ពិភាក្សា​ជាមួយ​អង់គ្លេស ដើម្បី​ស្តារ​ទំនាក់ទំនង​នៃ​ការនាំចេញ-នាំចូល​រវាង​ប្រទេស​ទាំងពីរ អំឡុងពេល​មាន​វិបត្តិ ហើយ​នៅក្រោយ​វិបត្តិ​កូ​វីដ១៩ ។

លោក​បន្តទៀតថា “កម្ពុជា​នឹង​ពិភាក្សា​រក​វិធានការ​ស្តារឡើងវិញ នូវ​ការនាំចេញ-នាំចូល​ឱ្យមាន​ប្រក្រតីភាព ហើយ​ទាញយក​នូវ​អ្វីដែល​បាន​ធ្លាក់ចុះ​កន្លង ដែល​បណ្តាលមកពី​វិបត្តិ​នៃ​ការរីក​រាលដាល​កូ​វីដ១៩” ។

លោក​សុខ សុភ័ក្ត្រ​បាន​ថ្លែងថា “នៅពេល​អង់គ្លេស បែកចេញ​មកពី​សហភាព​អឺរ៉ុប គាត់ អត់​មានប្រើ​ប្រព័ន្ធ​ដែល​ចុះបញ្ជី​រួម​ទេ ដូច្នេះ​យើង​ត្រូវ​ធ្វើការ​ផ្នែក​រដ្ឋបាល​ជាមួយ​ចក្រភព​អង់គ្លេស ដើម្បី​យើង​ចេញ​វិ​ញ្ញាប​ន​ប័ត្រ ឬមួយ​យើង​រៀបចំ​ប្រព័ន្ធ​មួយ ទទួលស្គាល់​វិធាន​ប្រភពដើម​ទំនិញ ដែល​នេះ​ជា​កិច្ច​ការបន្ត​ដែល​យើង​ត្រូវធ្វើ” ។

ប្រព័ន្ធ​អនុគ្រោះ​ទូទៅ ជាការ​ជម្រុញ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ និង​ជាការ​ទាក់ទាញ​អ្នកវិនិយោគថ្មីៗបន្ថែម ឲ្យ​មក​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​នូវ​លក្ខណៈពិសេស។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP នឹង​ជំនួស​ការបាត់បង់ ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​សហភាព​អឺរ៉ុប សម្រេច​ដកចេញ​ពី​កម្ពុជា។

ទាំង​មន្ត្រី​រដ្ឋាភិបាល អ្នក​ក្នុង​វិស័យ​កាត់​ដែរ និង​វិស័យ​ឯកជន​បាន​រំពឹងថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP នេះ នឹងមិន​ត្រឹមតែ​ជួយ​ជំរុញ​ទំនិញ​កាន់តែច្រើន នាំ​ចេញពី​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​បំពេញបន្ថែម នូវ​ការបាត់បង់​ផ្នែក​ខ្លះ​នៃ​EBA នៅ​ទីផ្សារ​អឺរ៉ុប ជាពិសេស​ជួយ​ទាក់ទាញ វិនិយោគ​បន្ថែម​ចូលមក​កម្ពុជា ដើម្បី​ផលិត កែច្នៃ និង​វេច​ខ្ចប់ នាំ​ចេញទៅ​ទីផ្សារ​ចក្រភព​អង់គ្លេស។

កម្ពុជា​នាំចេញ​ផលិតផល​ទៅ​ចក្រភព​អង់គ្លេស មានដូចជា ផលិតផល​សម្លៀកបំពាក់ ស្បែកជើង អង្ករ និង​កង់ ខណៈ​នាំចូល​មកវិញ មានដូចជា រថយន្ត និង​គ្រឿងចក្រ​ជាដើម។

ក្នុង​ឆ្នាំ២០១៩ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​អង់គ្លេស មាន​ទឹកប្រាក់​សរុប​ជាង១ពាន់​លាន​ដុល្លារ​អាម​រិ​ក។ ចំណែក​នៅក្នុង​រយៈពេល៣ខែ ឆ្នាំ២០២០ កម្ពុជា​បាន​នាំចេញ សរុប​ជាង២០០លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​វិស័យ​កាត់ដេរ​ជាង ១៩០លាន​ដុល្លារ និង​ទំនិញផ្សេង១៥ លាន​ដុល្លារ​អាមេរិក៕ប្រភព៖propertyarea.asia

Most Popular

To Top