សេដ្ឋកិច្ច​ និង អចលនទ្រព្យ

តោះ! មក​ស្គាល់​ទីតាំង ​អចលនទ្រព្យ​មានតម្លៃ​ខ្ពស់បំផុត ​ទាំង១០នៅ​ប្រទេស​អង់គ្លេស

អង់គ្លេសៈ ប្រទេស​អង់គ្លេស​ធ្លាប់ជា​ចក្រភព​មួយ ដែលមាន​ឥ​ទ្ឋិ​ពល​យ៉ាងខ្លាំង និង​ជា​ប្រទេស​អភិវឌ្ឍន៍​មួយ ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ជាងគេ​ទាំង១០ នៅលើ​ពិភពលោក ពិសេស​តម្លៃ​អចលនទ្រព្យ​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ។

តើ​អចលនទ្រព្យ​នៅ​តំបន់​ណាខ្លះ ដែលមាន​តម្លៃ​ខ្ពស់ តោះ​យើង​ទៅ​សិក្សា​ស្វែងយល់​ទាំងអស់គ្នា។

ក្រុង​បឺ​មីង​ហែម (Birmingham) បាន​ជាប់​ចំណាត់ថ្នាក់​កំពូល ក្នុង​តារាង​ឈ្មោះ​តំបន់​ដែលមាន​តម្លៃ​ខ្ពស់បំផុត ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ចក្រ​ភព​អង់គ្លេស ក្រៅពី​ក្រុង​ឡុង​ដ៍ ហើយ​ក្រុង​អេ​ឌី​ន​បឺ​ក (Edinburgh) ជាប់​ចំណាត់ថ្នាក់​លេខ២ ចំណែកឯ​ក្រុង​លី​ត​ស៍ (Leeds) ជាប់​ចំណាត់ថ្នាក់​លេខ៣ ។

ដោយមាន​អចលនទ្រព្យ​ចំនួន ៤៤១.៥៣៦កន្លែង ហើយ​តម្លៃ​ផ្ទះ​ជា​មធ្យម​មានតម្លៃ​ចាប់ពី១៨៩.៩៨៨ផោន (២៥១.៤៧៧ ដុល្លារ) ក្រុង​បឺ​មីង​ហែម គឺជា​ទីផ្សារ​អចលនទ្រព្យ​មួយ ដែលមាន​តម្លៃ​សរុប​រហូតដល់​ទៅ៨៣.៩ពាន់​លាន​ផោន (ជិត ១១២ ពាន់​លាន​ដុល្លារ)។ នេះ​បើ​យោងតាម​ទិន្នន័យ​ប្រមូល​ដោយ GetAgent ដែលជា​គេហទំព័រ​ប្រៀបធៀប​ភ្នាក់ងារ​អចលនទ្រព្យ។

គេហទំព័រ​ដដែល​បានធ្វើ​ការវិភាគ​ទៅលើ​តួលេខ នៃ​តារាង​លំនៅដ្ឋាន​ទទួលបាន​ពី​គេហទំព័រ Gov.uk និង​តម្លៃ​ផ្ទះ​ជា​មធ្យម​នាពេល​បច្ចុប្បន្ន ដែល​ចេញ​ដោយ​អាជ្ញាធរ​មូល  ដ្ឋា​ន​ដើម្បី​ស្ទង់​មើលថា តើ​តំបន់​ណាខ្លះ​មានតម្លៃ​ខ្ពស់បំផុត​ក្នុង​ទីផ្សារ​អចលនទ្រព្យ។

ទីក្រុង​អេ​ឌី​ន​បឺ​ក ជាប់​ចំណាត់ថ្នាក់​លេខ២ ជាទី​ផ្សារ​អចលនទ្រព្យ​មានតម្លៃ​ខ្ពស់បំផុត​ក្រៅពី​ក្រុង​ឡុង​ដ៍ ដោយ​ទីផ្សារ​អចលនទ្រព្យ​មានតម្លៃ​ប្រមាណ៧០.៦ពាន់​លាន​ផោន (ជាង ៩៤ ពាន់​លាន​ដុល្លារ)។

ក្រុង​លី​ត​ស៍ ជាប់​ចំណាត់ថ្នាក់​លេខ៣ ចំណែកឯ​តំបន់​ខន​វ៉​ល (Cornwall) តំបន់​វី​ល​សៀ (Wiltshire) ក្រុង​ប្រ៊ី​ស្តូ​ល (Bristol) ក្រុង​មាត់​ឆ្នេរ​ប៊​ន​មៅ​ស៍ (Bournemouth) ក្រុង​មាត់​ឆ្នេរ​ភូ​ល (Poole) ក្រុង​ប្រាយ​ថុ​ន (Brighton) ក្រុង​មាត់​ឆ្នេរ​ហូ​វ (Hove) ក្រុង​ក្លាស​ហ្គូ​វ (Glasgow) ក្រុង​មែន​ឆេ​ស្ទ័​រ (Manchester) និង​ក្រុង​សេ​ហ្វៀ​ល (Sheffield) ក៏​ជាប់​ឈ្មោះ ជា​តំបន់ ដែល​ទីផ្សារ​អចលនទ្រព្យ​មានតម្លៃ​ខ្ពស់បំផុត​ដែរ ក្រៅពី​ក្រុង​ឡុង​ដ៍​ដ៏​ឆើតឆាយ៕ប្រភព៖propertyarea

Most Popular

To Top