ព័ត៌មានអន្តរជាតិ
មន្ទីរប៉ង់តាហ្គោន ច្រានចោលការអះអាង របស់កោះតៃវ៉ាន់ដែលថា កងម៉ារីនអាមេរិក កំពុងបណ្តុះបណ្តាល ទាហានរបស់កោះតៃវ៉ាន់
បរទេស៖ បន្ទាប់ពីមេដឹកនាំការពារជាតិកោះតៃវ៉ាន់បានបង្ហាញជាសាធារណៈនូវកងទ័ពអាមេរិក កំពុងបណ្តុះបណ្តាលទាហានកោះតៃវ៉ាន់នៅលើកោះ មន្ទីរប៉ង់តាហ្គោនរបស់សហរដ្ឋអាមេរិក បានអះអាងថា របាយការណ៍នេះមិនត្រឹមត្រូវទេ។ ទោះយ៉ាងណា សហរដ្ឋអាមេរិកមានប្រវត្តិយូរលង់ក្នុងការលាក់បាំងការពង្រាយកងទ័ពរបស់ខ្លួនចូលទឹកដីដែលទទួលស្គាល់ជាផ្លូវការថា ជារបស់ចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ សារព័ត៌មាន Taiwan News បានផ្សាយថា បញ្ជាការកងនាវាចរកោះតៃវ៉ាន់បានបញ្ជាក់ថា ទាហានម៉ារីនអាមេរិកបានទៅដល់កោះស្វយ័ត...