សិល្បៈ និង កម្សាន្ត

Mo3 តារារ៉េបប្រចាំ Dallas ត្រូវគេដេញបាញ់ សម្លាប់ទាំងកណ្ដាលថ្ងៃ លើផ្លូវ Highway

ប៉ូលីសក្រុង​ Dallas កំពុង​ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុកដាក់ ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​បាញ់​ប្រហារ​ ចំពោះ​តារា​រ៉េប​ Mo3 រហូត​បាត់បង់ជីវិត ទាំង​កណ្ដាល​ថ្ងៃ កាល​ពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០២០ លើកំណាត់ផ្លូវ Highway។

ជន​សង្ស័យ ​ដែល​ប្រព្រឹត្តិអំពើ​ឃោរឃៅ​នោះ​ ត្រូវ​បាន​ប៉ូលីស​បង្ហើប​ថា​ជា​ បុរស​ជំទង់ស្បែក​ខ្មៅ ដែល​បាន​ធ្វើ​សកម្មភាព​ ដោយ​ចុះ​ពីឡាន ហើយ​បាន​ទៅ​ជិត Mo3 ដែលកំពុង​អង្គុយ​ក្នុង​ឡាន។ យោង​តាម​ប៉ូលីស Mo3 បាន​រត់​ចេញ​ពី​ឡាន ហើយ​ចាប់​ផ្ដើម​រត់​ ស្របពេល​ជនដៃដល់ព្យាយាម​ ដេញតាមពីក្រោយ និង​បាញ់​ប្រសាច​មក​លើ​ Mo3។ ក្រោយ​ពេល​សម្រុក​បាញ់​ជា​ច្រើន​ដង​ហើយ​ បុរស​ដែល​ប៉ុនប៉ង​សម្លាប់​នោះ​ក៏​បាន​គេច​ខ្លួន​រត់​ចូល​ឡាន​ពណ៌​ខ្មៅ។

ក្រោយ​រង​នូវ​សន្ធឹក​គ្រាប់​កាំភ្លើង​ហើយ​ Mo3 ក៏​ត្រូវ​បាន​គេ​បញ្ជូន​បន្ទាន់​ទៅ​មន្ទីរ ពេទ្យ​ដែល​នៅ​ជិត​នោះ​ ប៉ុន្តែ​ជា​អកុសល លោក​បាន​បាត់បង់​ជីវិត​ ដោយសារ​វា​មាន​សភាព​ធ្ងន់ធ្ងរពេក។ នេះ​បើ​តាម​ប៉ូលីស​បាន​និយាយ៕

Most Popular

To Top