ព័ត៌មានអន្តរជាតិ
ជប៉ុន នឹងបង្ហូរទឹក ចេញពីរោងចក្រ ហ្វុយកូស៊ីម៉ា ចូលក្នុងសមុទ្រ
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា សេចក្តីរាយការណ៍ក្នុងស្រុកបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន នឹងបញ្ចេញទឹកប្រមាណជាង១លានតោនដែលមានផ្ទុកសារធាតុវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរហ្វុយកូស៊ីម៉ា ចូលក្នុងសមុទ្រ ។ នេះបើយោងតាមកាសែតជាតិ Nikkei, Yomiuri និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ការបញ្ចេញទឹកដែលត្រូវបានត្រងដើម្បីកាត់បន្ថយវិទ្យុសកម្មទំនងជាចាប់ផ្តើមនៅឆ្នាំ២០២២ នៅគ្រាដំបូងបំផុត ។ សេចក្តីរាយការណ៍បានឲ្យដឹងថា...