កីឡា

អតីតខ្សែបម្រើ Real Madrid ម្នាក់ ប្រកាសចូលនិវត្តត្រឹម អាយុ៣៤ឆ្នាំ

នៅថ្ងៃនេះគ្រូបង្វឹករបស់ក្លឹប Velez Sarsfield បានប្រកាសថាអតីតកីឡាករខ្សែបម្រើរបស់ក្លឹបយក្សអេស្បាញ Real Madrid លោក Fernando Gago បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់អាជីពហើយក្នុងអាយុ ៣៤ ឆ្នាំ។

ការប្រកាសនេះបានធ្វើឡើង ២ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីបុរសវ័យ ៣៤ ឆ្នាំរូបនេះបានវិលត្រឡប់ពីរបួសចុងក្រោយរបស់គាត់ហើយដោយបាន លេងតង់ទី ២ នៅក្នុងការប្រកួតលទ្ធផលស្មើ ២-២ របស់ Velez នៅទឹកដីរបស់ Gimnasia La Plata ក្នុងក្របខ័ណ្ឌ Primera Argentine ។

គ្រូបង្វឹកក្លឹប បានបញ្ជាក់ប្រាប់វិទ្យុ Continental ថាវាគឺជាអ្វីដែលពិបាកទទួលយកដោយ លោក Gago បានជូនដំណឹងដល់មិត្តរួមក្រុមនិងបុគ្គលិក ព្រមទាំងគ្រូបង្វឹករបស់គាត់តាំងតែពីថ្ងៃអង្គារមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top