កីឡា

ច្បាស់ហើយដែល Arnold នឹងសម្រាកព្យាបាល របួសដល់ខែធ្នូ

ក្រោយការប្រកួតលទ្ធផល ១ស្មើជាមួយនឹង Man City កាលពីចុងសប្តាហ៍កន្លងមកហើយនោះ គេបានដឹងថា កីឡាករខ្សែការពារស្លាបស្តាំ ដ៏ឆ្នើម Alexander Arnold នឹងត្រូវអវត្តមានយ៉ាងហោចណាស់ច្រើន ប្រកួតទៀតដោយសារតែរបួស ។

ប៉ុន្តែនៅថ្ងៃនេះ បើយោងតាមការបញ្ជាក់ច្បាស់ ពីសំណាក់វេបសាយ the Goal បានឲ្យដឹងថា កីឡាករខ្សែការពារអង់គ្លេសរូបនេះ នឹងត្រូវសម្រាកព្យាបាលរបួស រហូតដល់ខែធ្នូ។

អ្វីដែលយើងអាចប្រាកដ នៅពេលនេះគឺថា Arnold នឹងត្រូវអវត្តមានក្នុងការប្រកួតសំខាន់ៗ ខាងមុខប៉ះជាមួយនឹង Leicester City, Atalanta និង Brighton ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top