ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានសារព័ត៌មានមួយចំនួនចុះផ្សាយថា អាចនឹងចេញពីក្លឹប Juventus ទៅលេងឲ្យក្លឹប Paris Saint Germain។
បើតាមពាក្យចចាមអារ៉ាមខាងលើនេះ Ronaldo អាចនឹងចេញទៅកាន់ PSG នៅពេលខាងមុខ ដែលអាចជានៅក្នុងកំឡុងពេលរដូវកាលទិញដូរកីឡាករ ដើមឆ្នាំ២០២១។
ឆ្លើយតបនឹងព័ត៌មានខាងលើនេះ លោក Leonardo Araujo នាយកកីឡា PSG ក៏បាននិយាយថា អ្វីៗនៅក្នុងពេលនេះវាមិនទៀងទាត់ទេ អ្វីក៏អាចទៅរួចដែរ មិនស្រួលស្អែកឡើង Ronaldo ប្រាប់ថាចង់ទៅលេងនៅហ្នឹងមែនក៏មិនដឹង។
គួរបញ្ជាក់ផងដែរថា Ronaldo នៅជាប់កុងត្រាជាមួយ Juventus រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕
ប្រភព៖sabay