លោក Didier Deschamps គ្រូបង្វឹកជម្រើសជាតិបារាំង បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែបម្រើ Paul Pogba មិនពេញចិត្តនឹងលេងឲ្យក្លឹប Manchester United ទេនៅពេលនេះ។
លោក Didier បាននិយាយថា៖” ខ្ញុំស្គាល់ Pogba ច្បាស់ណាស់។ គេស្គាល់ចិត្តក្រុមរបស់គេច្បាស់ណាស់ “។
លោកបានបន្តថា៖” ខ្ញុំដឹងថាគេមិនពេញចិត្តនឹងក្លឹបទេនៅពេលនេះ ដោយសារតែគេមិនបានចូលលេង រីឯពេលបានចូលលេងប្រកួត ខាងក្លឹបបានដាក់ឲ្យលេងខុសជំនាញរបស់គេ “។
គួរបញ្ជាក់ផងដែរថា Pogba មិនបានចូលរួម ២ប្រកួតមកហើយក្នុងចំណោមទាំង ៧ប្រកួតក្នុងរដូវកាលថ្មីនេះ ចំណែកឯប្រកួតខ្លះ ដែលគេបានចូលលេងវិញ ខាងក្លឹបបានសុំឲ្យគេលេងជា ខ្សែស្លាបឆ្វេងទៅវិញ៕
ប្រភព៖ sabay