ព័ត៌មានអន្តរជាតិ

ហត្ថលេខាលោក ចូ បៃឌិន និងអនុប្រធានាធិបតី ស្រីដំបូងអាមេរិក អំណាចដូច ត្រាំ អត់?

ទស្សនិកជនអាចចាំថា រាល់ពេលពិធីចុះហត្ថលេខារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកំពូល របស់ប្រទេសនានាលើពិភពលោកអ្វី ដែលចាំអារម្មណ៍នោះ គឺហត្ថលេខារបស់លោក ដូណាល់ ត្រាំ មានទំហំធំ និងវែង ជាងមេដឹកនាំប្រទេសនានា ហាក់បង្ហាញពីឥទ្ធិពល និងអំណាចខ្លួន និងប្រទេសរបស់ខ្លួនថា ជាប្រទេសមហាអំណាចលេខ១ លើពិភពលោក។

រូបថត ៖ FB ផ្លូវការ Donald J. Trump & en.wikipedia.org

លទ្ធផលបោះឆ្នោត នៅអាមេរិកថ្ងៃនេះ បានបង្ហាញថា លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទី៤៥ របស់សហអាមេរិក គឺមិនបានបន្តតំណែង របស់ខ្លួនមួយអាណត្តិទៀតឡើយ។ លទ្ធផលការបោះឆ្នោតបង្ហាញថា​ លោក ចូ បៃឌិន (Joe Biden) ដែលមកពីគណបក្ស​ប្រជាធិបតេយ្យ បាន​ឈ្នះឆ្នោត​ក្លាយ​ជាប្រធានាធិបតី អាមេរិកទី៤៦ ដោយមានសំឡេងនាំមុខ លោក ដូណាល់ ត្រាំ ២៩០ ទល់នឹង ២១៤ អង្គបោះឆ្នោត ដូចច្នេះបញ្ជាក់ថា លោក ចូ បៃឌិន នឹងក្លាយ​ជាប្រធានាធិបតីអាមេរិកថ្មីទី៤៦ នាពេលដ៏ខ្លីខាងមុខនេះ។

ខាងក្រោមនេះជាហត្ថលេខា របស់មេដឹកនាំអាមេរិក៖

  • ហត្ថលេខាលោក ចូ បៃឌិន អនាគតប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក

រូបថត៖ FB Joe Biden & en.wikipedia.org

  • ហត្ថលេខាលោកស្រី កាមេឡា ហារីស Kamala Harris អនាគតអនុប្រធានាធិបតីស្រីដំបូង របស់សហរដ្ឋអាមេរិក

រូបថត៖ FB Kamala Harris & en.wikipedia.org

  • ហត្ថលេខាអនាគតស្ត្រីទី១ សហរដ្ឋអាមេរិក និងជាភរិយាលោក ចូ បៃឌិន លោកស្រី Jill Biden

ដោយ ៖ sabay

Most Popular

To Top