ព័ត៌មានអន្តរជាតិ
លោក ពូទីន ស្នើឲ្យប្រទេសរុស្ស៊ីនិងអាមេរិក បន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ News START សម្រាប់រយៈពេលមួយឆ្នាំ
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានស្នើឡើងថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក គួរតែបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ News START ដែលនឹងត្រូវផុតកំណត់ នៅក្នុងខែកុម្ភៈឆ្នាំក្រោយ យ៉ាងហោចណាស់រយៈពេលមួយឆ្នាំ ដោយគ្មានការដាក់លក្ខខណ្ឌណាមួយទេ។ សន្ធិសញ្ញា (កាត់បន្ថយអាវុធយុទ្ធសាស្ត្រ) News START ដែលចុះហត្ថលេខាក្នុងឆ្នាំ២០១០នោះ មានការកំណត់កម្រិត...