កីឡា
Berbatov និយាយថា វាដូចជាលឿនពេក ហើយថា Man UTD នឹងអាចប្រជែងពាន Premier League រដូវកាលនេះ
អតីតកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបបិសាចក្រហម Man UTD លោក Dimitar Berbatov នៅថ្ងៃនេះបាននិយាយថាទោះបីជាមានទំរង់លេងល្អ គួរសមប៉ុន្មានប្រកួតចុងក្រោយនេះមែន ប៉ុន្តែជឿជាក់ថាពេលវេលានេះ គឺលឿនពេកហើយដើម្បីអាចនិយាយថា ក្លឹបនេះនឹងអាចក្លាយទៅជា អ្នកប្រជែងពានរង្វាន់ Premier League បាននោះ។ គួរឲ្យដឹងដែរថា Man UTD បានចាប់ផ្តើមរដូវកាល២០២០-២០២១ នេះដោយមិនសូវល្អឡើយ ប៉ុន្តែបែរជាទទួលបានលទ្ធផលមិនចាញ់ឡើយ៤ប្រកួតចុងក្រោយនេះបន្ទាប់ពីបានបញ្ចប់ ទៅនៃបេសកកម្មជម្រើសជាតិរបស់កីឡាករ។...