បាម៉ាកូ៖ យោងតាមរដ្ឋាភិបាលអន្តរកាលម៉ាលី បានឧ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងកិច្ចការអតីតយុទ្ធជនរបស់ប្រទេសម៉ាលី ឧត្តមសេនីយ៍ Sadio Camara បានទទួលមរណភាព បន្ទាប់ពីការវាយប្រហារភេរវកម្ម នៅថ្ងៃសៅរ៍នៅក្នុងតំបន់ជាច្រើននៃប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលបានឧ្យដឹងថា លំនៅដ្ឋានរបស់លោក Camara នៅទីក្រុង Kati ដែលជាទីក្រុងយោធាមួយក្បែររដ្ឋធានីបាម៉ាកូ ត្រូវបានវាយប្រហារនៅព្រឹកថ្ងៃសៅរ៍ ដោយគ្រាប់បែករថយន្តដែលបើកបរ ដោយអ្នកវាយប្រហារអត្តឃាត។
សេចក្តីថ្លែងការណ៍បានឧ្យដឹងថា លោក Camara បានបាញ់ប្រហារជាមួយអ្នកវាយប្រហារ និងបានសម្លាប់ពួកគេមួយចំនួន។
លោកបានរងរបួសក្នុងអំឡុង ពេលប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ ហើយក្រោយមកបានស្លាប់ដោយសារ របួសរបស់លោកនៅក្នុងមន្ទីរពេទ្យ។
យោងតាមសេចក្តីថ្លែងការណ៍ ការដួលរលំនៃលំនៅដ្ឋានរបស់លោក បានបណ្តាល ឱ្យមានអ្នកស្លាប់ និងរបួសផ្សេងទៀត និងបានបំផ្លាញវិហារអ៊ីស្លាមមួយក្បែរនោះ ដោយបានសម្លាប់អ្នកគោរពបូជា មួយចំនួននៅខាងក្នុងនោះផងដែរ៕
