ព័ត៌មានអន្តរជាតិ
ស៊ែប៊ីតេស្តយន្តហោះដ្រូនរបស់ចិន និងយន្តហោះចម្បាំងរុស្ស៊ីជាច្រើនគ្រឿង ក្នុងសមយុទ្ធយោធា ដ៏សំខាន់មួយរបស់ខ្លួន
បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃអាទិត្យនេះ បានសរសេរថា យន្តហោះចម្បាំង ដែលផលិតនៅប្រទេសរុស្ស៊ីកាំភ្លើងយន្ត បំពាក់លើឧទ្ធម្ភាគចក្រ រថក្រោះជាច្រើនគ្រឿង ព្រមទាំងយន្តហោះចម្បាំងប្រយុទ្ធ ដែលគ្មានមនុស្សបើកជាផលិតផល របស់ចិនផង ត្រូវបានគេមើលឃើញមានវត្តមាន នៅឯកន្លែងហ្វឹកហាត់ Pester ក្នុងតំបន់ភាគខាងលិចប្រទេសស៊ែប៊ី ក្នុងការបង្ហាញកម្លាំងយោធាមួយ របស់ប្រទេស ។ សមយុទ្ធយោធាក្នុងវគ្គបណ្តុះបណ្តាល ដែលមានឈ្មោះថា កិច្ចសហប្រតិបត្តិការឆ្នាំ ២០២០ Cooperation...