កីឡា

គ្រូប្រេស៊ីលសរសើរ Neymar ក្រោយពេលដែល បានផ្ផាស់ប្តូរតំណែង

លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល បានកោតសរសើរ ចំពោះលទ្ធផលការប្រកួតដំបូង និងជាពិសេសទៅលើកីឡាករ Neymar ក្នុងជ័យជម្នះ ៥ទល់នឹង០ លើប្រទេសបូឡាវី ក្នុងការប្រកួតជម្រុះ World Cup ២០២២ កាលពីថ្ងៃសុក្រ។

ខ្សែប្រយុទ្ធរបស់ក្លឹប Saint-Germain បានជួយរកគ្រាប់បាល់ បានទៅដល់ ២ លើកនិងមិនបង្ហាញ សញ្ញារបួសខ្នងដែល បង្ខំឲ្យ គាត់ខកខានការហ្វឹកហាត់ ២ លើកចុងក្រោយរបស់ប្រេស៊ីល មុនការប្រកួតលើកនេះឡើយ។

លោក Tite បាននិយាយ ថា “យើងតែងតែស្វែងរកអ្វីថ្មីៗ យុទ្ធសាស្ត្រហើយ Neymar បានផ្តល់ឲ្យយើងច្រើនជាងការរំពឹងទុក ក្នុងនាមជាកីឡាករ នៅតំបន់កណ្តាលវិញ និងអាចចល័តបានដោយសេរីភាព និងបន្ទាប់មកគឺអាចផ្លាស់ប្តូរ ទៅកាន់ទីតាំងផ្សេងទៀតទៅតម្រូវការ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top